MG4

ការរចនារូបរាងដ៏មានថាមពល
ការបើកបរដ៏រិករាយនិងមានទំនុកចិត្ត ទោះបីជាប្រភេទរថយន្តខ្នាតកណ្តាលប៉ុន្តែមានភាពធំទូលាយ។ រថយន្តអគ្គិសនី MG4 គឺបានឆ្លើយតបទៅនឹងពិភពលោកដ៏ទាន់សម័យ។ ការរចនាគឺមានភាពហាប់ រឹងមាំ ដែលបង្ហាញពីថាមពល និងជាដួងព្រលឹងនៃអាយុកាល 100ឆ្នាំរបស់ម៉ាកយីហោឆ្ពោះមកកាន់ប្រទេសកម្ពុជា។
ឧត្តមភាពនៃការបើកបរ
រថយន្តអគ្គិសនី MG4 គឺបង្កើតឡើងជាមួយ MSP (Modular Scalable Platform) រចនាឡើងដើម្បីផ្តល់នូវភាពល្អឥតខ្ចោះក្នុងការបើកបរ។ ផ្តល់កម្លាំងរហូតដល់ 180kW និង 350Nm នៃកម្លាំងរមួល ហើយរថយន្ត MG4 គឺអាចផ្តល់សំទុះពី 0-100Kmh ក្នុងរយៈពេលត្រឹមតែ 3.8វិនាទីប៉ុណ្ណោះ។ កម្លាំងត្រូវបានបញ្ផូនទៅកង់ក្រោយដើម្បីផ្តល់នូវជម្រើសការបើកបរកាន់តែខ្លាំង និងមានថាមពល។ RWD ឬ ការអូសទាញកង់ក្រោយក៏ផ្តល់នូវការចែកចាយទម្ងន់បានល្អ 50:50 ដែលជាលទ្ធផលនៅក្នុងគ្រប់គ្រងដំណើរការបើកបរបានល្អបំផុត។ ការរួមបញ្ចូលគ្នារវាងជម្រើសបើកបរចំនួន 5 របៀប នៅលើឈ្នាន់តែមួយ បានធ្វើឱ្យរថយន្ត MG4 ផ្តល់ឱ្យអ្នកអាចគ្រប់គ្រងបានពេញលេញនូវការបើកបររបស់អ្នក ខណៈពេលដែលវាក៏បន្ថែមនូវថាមពលបើកបរបានកាន់តែឆ្ងាយផងដែរ។
បច្ចេកវិទ្យាថ្មីទំនើប
បំពាក់នូវមុខងារទំនើបៗដូចជា៖ ប្រព័ន្ធកំណត់ល្បឿនថេរ, ប្រព័ន្ធជំនួយពេលបើកបរក្នុងពេលផ្លូវស្ទះចរាចរណ៏, ប្រព័ន្ធជំនួយពេលបើកបរខុសគន្លងផ្លូវ, និងមានហ្វ្រាំងអូតូជំនួយពេលមានឧបសគ្គ ដែលទាំងអស់នោះសុតសឹងជាប្រព័ន្ធសុវត្ថិភាពស្តង់ដារ។ ការភ្ផាប់ប្រព័ន្ធ Apple CarPlay និង Adroid Auto នៅលើអេក្រង់កម្សាន្តទំហំ 10.25អ៊ីញ ដែលបង្ហាញពីមុខងារផ្សេងៗទាំងអស់ដែលមាននៅក្នុងទូរស័ព្ធរបស់អ្នក។ ជាមួយគ្នានោះដែរ មុខងារសាកថ្មទូរស័ព្ទឥតខ្សែនឹងផ្តល់ឱ្យទូរស័ព្ទរបស់អ្នកអាចបន្តទៅមុខបានជានិច្ច។
ភាពឆ្លាតវៃនៃរថយន្តអគ្គិសនី
ស្ថាបត្យកម្មរថយន្តអគ្គិសនី MG4 បានធានានូវប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់បំផុតសម្រាប់មនុស្សគ្រប់គ្នា។ វាបង្កើតឱ្យការធ្វើដំណើរអាចបើកបរទៅបានជាមួយរយៈចម្ងាយអតិបរមា 435Km ។ ការសាកថ្ម គឺអាចសាកបានជាមួយឆ្នាំងសាកប្រភេទ DC ល្បឿនលឿន និងប្រភេទ AC 3 ហ្វាដែលផ្តល់ឱ្យរថយន្ត MG4 អាចសាកបានពី 10% ដល់ 80% ចំណាយពេលត្រឹមតែ 26 នាទី ឬ ពេញមួយយប់សម្រាប់ការសាកប្រភេទឆ្នាំងសាក AC ធម្មតា។
ការប្រើប្រាស់ជាក់ស្តែង
ការរចនាឡើងជាមួយនឹងភាពជាក់ស្តែងនៃការប្រើប្រាស់ បានធ្វើឱ្យរថយន្ត MG4 ត្រៀមខ្លួនជាស្រេចសម្រាប់ការធ្វើដំណើរផ្លូវឆ្ងាយ ជាមួយភាពធំទូលាយនៃផ្នែកខាងក្នុង និងឃ្លុបក្រោយធំអាចផ្ទុកសម្ភារៈបានច្រើន រួមជាមួយមុខងារដ៏សំបូរបែបជាច្រើន។ ការបំពាក់ដោយប្រព័ន្ធផ្គត់ផ្គង់ថាមពលសម្រាប់រថយន្តទំហំ 2200W, ប្រព័ន្ធបន្សុទ្ធខ្យល់, កាំមេរ៉ា360ដឺក្រេ និងមុខងារសាកថ្មទូរស័ព្ទឥតខ្សែដែលបំពាក់លើរថយន្ត MG4 ត្រូវបានរៀបចំឡើងសម្រាប់ការធ្វើដំណើរផ្សងព្រេង។ សម្គាល់: យើងនឹងមិនរាប់បញ្ចូលលើម៉ូឌែល Xpower ទេ ពីព្រោះបច្ចុប្បន្នយើងមិនទាន់នាំចូលនិងដាក់លក់ម៉ូដែលនេះទេ។
Specifications
រូបភាពដែលបានបង្ហាញគ្រាន់តែជារូបភាពតំណាងប៉ុណ្ណោះ ហើយវាអាចមានលក្ខណៈខុសគ្នាបន្តិចបន្តួចទៅតាមប្រភេទជម្រើសរថយន្ត។ MG មានសិទ្ធក្នុងការផ្លាស់ប្តូរម៉ូឌែល, ពណ៌, លក្ខណៈបច្ចេកទេស និងឧបករណ៏ផ្សេងៗដោយមិនមានការផ្តល់ដំណឹងជាមុខនូវរថយន្តដែលមានលក់នៅលើទីផ្សារ។