MG RX8 Black Edition
ខ្លឹមសារ
MG RX8 Black Edition គឺជាប្រភេទរថយន្ត SUV 7កៅអី ដែលត្រូវបានគេទទួលស្គាល់ថាមានរចនាបទមានអំណាច ដំណើរការបើកបរមានថាមពលខ្លាំង និងមានសមត្ថភាពខ្ពស់។
រចនា
MG RX8 Black Edition លេចធ្លោជាមួយនឹងសោភ័ណ្ឌភាពនៃការរចនាយ៉ាងមានអំណាច។ លក្ខណៈពិសេសនៃការឌីស្សាញរបស់រថយន្តនេះបានផ្តោតសំខាន់លើប៉ាណាមុខពណ៌ខ្មៅដ៏ទាក់ទាញ កង់យ៉ាន់ស្ព័រពណ៌ខ្មៅទំហំ ១៩ អ៊ីញ និងនិមិត្តសញ្ញានៃម៉ាកយីហោ MG ដែលផ្តល់នូវរូបរាងបែបស្ព័រ និងមានអំណាច។ បំពេញបន្ថែមដោយរូបរាងមើលពីចំហៀងយ៉ាងទាន់សម័យ ទើបត្រូវបានទាក់ទាញក្រសែភ្នែកមនុស្សជុំវិញខ្លួនពេលបើកបរនៅលើដងផ្លូវទាំងផ្លូវ off-road ទាំងផ្លូវហាយវេ។
ផ្នែកខាងក្នុង
ផ្នែកខាងក្នុងរថយន្ត MG RX8 Black Edition ផលិតឡើងដោយសម្ភារៈមានគុណភាពខ្ពស់ និងសោភ័ណភាពស្រស់ស្អាត។ រថយន្តនេះបានបំពាក់នូវកៅអីពូកស្បែកនិងថ្នេរដេរយ៉ាងប្រណិត អមដោយកាប៊ីនខាងក្នុងធំទូលាយ មានទំហំដាក់ជើងធំល្អ និងបំពាក់ដោយមុខងារទំនើបៗជាច្រើនដើម្បីបង្កើននូវបទពិសោធន៍យ៉ាងទាន់សម័យនៅពេលបើកបរ។
សមត្ថភាពបើកបរ
MG RX8 Black Edition បំពាក់ដោយម៉ាស៊ីនសាំងចំណុះ 2.0L បន្ថែមដោយតួបូផ្តល់នូវតុល្យភាពនៃថាមពល និងប្រសិទ្ធភាពប្រេងឥន្ធនៈ។ ម៉ាស៊ីនរថយន្តនេះត្រូវបានរចនាឡើងដើម្បីផ្តល់នូវដំណើរការថាមពលខ្លាំងប៉ុន្តែសន្សំសំចៃខ្ពស់ ដែលធ្វើឱ្យវាស័ក្តសមសម្រាប់ការបើកបរក្នុងទីក្រុង និងការផ្សងព្រេងតាមខេត្ត។
បច្ចេកវិទ្យាទំនើប
រថយន្ត MG RX8 Black Edition បានរួមបញ្ចូលនូវប្រព័ន្ធកម្សាន្តដ៏ទំនើប ដែលមានអេក្រង់ធំ អាចភ្ផាប់ជាមួយទូរស័ព្ទស្មាតហ្វូន (Apple CarPlay និង Android Auto) ការភ្ជាប់ប៊្លូធូស និងឧបករណ៏បំពងសម្លេងកម្រិតខ្ពស់។ លក្ខណៈពិសេសនេះជួយបង្កើនការកម្សាន្ត និងអារម្មណ៏ល្អយ៉ាងរីករាយអំឡុងពេលបើកបរ។
Specifications
រថយន្ត MG មានការធានារយៈពេល ៥ ឆ្នាំ ឬ ១៥០,០០០គីឡូម៉ែត្រ